អក្ខរាទឹកភ្នែក

កំណាព្យខ្លីទាំងបីនេះជាកំណាព្យដែលខ្ញុំបានសរសេរភ្ជាប់ជាមួយសំបុត្រផ្ញើជូនអ្នកមីងទាំងបីរបស់ខ្ញុំដែលរស់នៅបាត់ដំបង។ពេលបានអានសំបុត្រនេះហើយមីងម្នាក់ដែលជាប្អូនពៅរបស់ប៉ាខ្ញុំគាត់ស្រក់ទឹកភ្នែកពោរពេញដោយក្តីក្តុកក្តួល។នេះបញ្ជាក់ពីក្ដីនឹករលឹកនិងមនោសញ្ជេតនារបស់គាត់មកលើខ្ញុំដែលជាក្មួយបង្កើត។